អ្នកច្បាប់ថា គ្មានច្បាប់ដាក់ទោសអ្នកប្រើទឹកខ្មៅជ្រលក់ដៃដោយមិនទៅបោះឆ្នោតទេ
អតីតមន្ត្រីច្បាប់ និងអង្កេតនៃគណៈកម្មាធិការខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា (ឆ្វេង) និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា (ស្ដាំ) ចូលរួមវេទិកាអ្នកស្ដាប់អាស៊ីសេរី នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧។
ទាក់ទងនឹងការព្រមានរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រសិនបើពលរដ្ឋណាប្រើទឹកខ្មៅជ្រលក់ម្រាមដៃ ដើម្បីគេចវេះមិនទៅបោះឆ្នោតខាងមុខ គឺជាអំពើខុសច្បាប់ ហើយនឹងអាចប្រឈមនឹងការទទួលទោសព្រហ្មទណ្ឌ អ្នកជំនាញការបោះឆ្នោត លោក យឿង សុធារ៉ា អះអាងថា ច្បាប់បោះឆ្នោត មិនបានចែងពីការដាក់ទោសទណ្ឌ ករណីនេះទេ។
ប្រភពពី៖RFA
No comments