សមាជិកគណបក្សហ៊ិ្វនស៊ិនប៉ិចខេត្តពោធិ៍សាត់៤នាក់លាលែងពីបក្ស
ភ្នំពេញៈ មន្ត្រីហ៊្វុនស៊ិនប៉ិច៤រូបនៅក្នុងខេត្តពោធិ៍សាត់បានលាលែងចេញពីគណបក្សនយោបាយមួយនេះក្រោយពីមើលឃើញអំពីការដឹកនាំរបស់មន្ត្រីបក្សមួយចំនួនគ្មានតម្លាភាពនិងគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមពាក្យសុំលាលែងដែលភ្នំពេញប៉ុស្តិ៍បានឃើញ បានបង្ហាញឲ្យដឹងថា មន្ត្រីទាំង៤រូបនោះមានតួនាទីជាអនុប្រធានប្រតិបត្តិខេត្តពោធិ៍សាត់ ដោយមិនពេញចិត្តពីជំហររបស់អ្នកដឹកនាំ ការគ្រប់គ្រងផ្ទៃក្នុង បញ្ហាគ្រួសារ បក្ខពួកនិយម ការលាបពណ៌គ្នា ការមើលងាយមើលថោក ការបំភ្លៃគុណសម្បត្តិមន្ត្រីបម្រើការងារក្នុងបក្ស។
ទោះជាយ៉ាងណាក៏ដោយ លោក ញេប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វុ៊នស៊ិនប៉ិច កាលពីម្សិលមិញបាន អះអាងថា មិនទាន់បានទទួលលិខិតលាលែងរបស់មន្ត្រីទាំង៤រូបនោះទេ។
លោក ប៊ុនជិន បានថ្លែងថា៖«ខ្ញុំអត់ទាន់បានទទួលដំណឹងនេះទេ សូមលោកទៅសួរខាងអគ្គលេខាធិការដ្ឋានសាកមើល ក្រែងលោគេដឹង ព្រោះព្រឹកមិញហ្នឹង ខ្ញុំចូលទៅប្រជុំនៅក្នុងសភាជាតិ»៕
ប្រពភពី៖ភ្នំពេញប៉ុស្តិ័
No comments