News

Breaking News

រដ្ឋាភិបាល​សហការ​ជាមួយ​គ.ជ.ប​ដើម្បី​ទប់ស្កាត់​អ្នក​មាន​ចេតនា​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក (ស្ដាំ) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជូន​ដំណឹង​អំពី​ការ​ត្រៀម​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។

ក្រសួងមហាផ្ទៃ និង​ក្រសួង​ការពារជាតិ នឹង​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដើម្បី​ទប់ស្កាត់​ជន​ទាំងឡាយ​ណា ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា មាន​ចេតនា​រារាំង​ពលរដ្ឋ​មិន​អោយ​ទៅ​បោះឆ្នោត។
កាសែត​ក្នុងស្រុក​បាន​ដកស្រង់​សំដី​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធិ ថ្លែង​ថា អាជ្ញាធរ​ជំនាញ និង​សន្តិសុខ​ផែន​យុត្តិធម៌ កំពុង​ស្រាវជ្រាវ ជន​ទាំងឡាយ ដែល​ចូលរួម​រារាំង​ពលរដ្ឋ​មិន​អោយ​ទៅ​បោះឆ្នោត។ ទោះជា​យ៉ាងណា ក៏ដោយ លោក គៀត ច័ន្ទថារិទ្ធិ មិន​បាន​បញ្ជាក់​អំពី​ចំនួន​នៃ​កង​សន្តិសុខ ដែល​នឹង​ដាក់​ពង្រាយ​នៅ​ពេល​បោះឆ្នោត​នៅ​ឡើយ​ទេ។
ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៦ ដែល​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី២៩ ខែ​កក្កដា ខាងមុខ​នេះ ដែល​នឹង​មាន​គណបក្ស​នយោបាយ​ចំនួន ២០ លើកលែងតែ​គណបក្ស​សង្គ្រោះជាតិ ដោយសារតែ​របប​លោក ហ៊ុន សែន បាន​រំលាយ​ចោល។ ការបោះឆ្នោត​នេះ​ត្រូវ​បាន​អ្នកវិភាគ និង​អង្គការ​អន្តរជាតិ​ចាត់ទុកថា​ជា ការបោះឆ្នោត​បង្គ្រប់​កិច្ច មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិត​របស់​ពលរដ្ឋ៕
ប្រភពពី៖RFA

No comments